អភិបាលខេត្តកោះកុង រំពឹងទទួលភ្ញៀវទេសចរមកលេងខេត្តកោះកុងច្រើនបន្ថែម ខណៈព្រះរាជពិធីបុណ្យចំរើនព្រះមហាក្សត្រកន្លងមក ភ្ញៀវទេសចរច្រើនរហូតកកស្ទះគ្មានកន្លែងស្នាក់នៅ.......
លោកជំទាវ មិថុនា ភូថង អភិបាលគណៈអភិបាលខេត្តកោះកុងបានគូសបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩មិថុនា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖”ការតភ្ជាប់ផ្លូវជាតិលេខ១០ទៅផ្លូវជាតិលេខ៤៨ពិសេសនៅរដូវភ្លៀងនេះអាចមានកំណើរកើនឡើងច្រើន ពិសេសនោះព្រះរាជពិធីបុណ្យចំរើព្រះជនព្រះមហាក្សត្រ ព្រះបាទបរមនាថនរោត្តមសីហុនី របស់យើងកន្លងមកគឺភ្ញៀវទេសចរណ៍របស់យើងមានការកើនឡើងច្រើន រហូតដល់ផ្ទះសំណាក់នៅខេត្តកោះកុងមិនអាចផ្តល់គ្រប់ ហើយអ្នកទេសចរណ៍ទៅសម្រាកនៅវត្តក៏មាន”។
លោកជំទាវក៏បានរំពឹងថានៅពេលខាង មុខនេះខេត្តកោះកុងនឹងរំពឹងទទួលបានភ្ញៀវទេសចរមកទស្សនាច្រើនបន្ថែម ទៀត។ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមានបំណងមកខេត្តកោះកុងត្រូវបានលោកជំទាវអភិបាលខេត្តបានឲ្យដឹងថានឹងជំរុញឲ្យមាន ការសាងសង់ផ្ទះសំណាក់ សម្រាប់ទទួល និងមានទេសចរណ៍បែបបោះតង់ផងដែរ។

Comments
Post a Comment