(ភ្នំពេញ)៖ ប្រលោមលោក «៣រាត្រី» ដែលជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម ត្រូវបានដាក់ផ្សាយជាផ្លូវការហើយ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ វណ្ណកម្មនេះ ត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេង មានឈាមជ័រជាខ្មែរមួយរូប ឈ្មោះថា សេម។
រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោកសេម ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។
Comments
Post a Comment