(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។
បើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖”នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន១០នាក់ និងវត្ថុតាង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

Comments
Post a Comment