នៅក្នុងបទសម្ភាសន៍ដដែលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងផងដែរថា ការបញ្ចប់ទំនាក់ទំនងនេះអាចផ្តល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលអាមេរិក ក្នុងករណីលោកមហាសេដ្ឋី Elon Musk ងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ សូមរម្លឹកជូនថា នាពេលកន្លងមកលោកមហាសេដ្ឋី Elon Musk បានផ្តល់ប្រាក់យ៉ាងច្រើនទៅកាន់គណបក្សសាធារណរដ្ឋសម្រាប់ធ្វើការឃោសនានយោបាយនិងធ្វើកិច្ចការសំខាន់ៗជាច្រើនទៀត រហូតមានការលើកឡើងថា បើគ្មានលោក Elon Musk ជួយគាំទ្រគណបក្សសាធារណរដ្ឋយ៉ាងពេញទំហឹងនោះទេ ទំនងជាលោក ដូណាល់ ត្រាំ មិនអាចឈ្នះការបោះឆ្នោតនិងអាចកាន់ដំណែងជាប្រធានាធិបតីនោះទេ៕

Comments
Post a Comment