លោក ដូណាល់ ត្រាំ ដាក់ពង្រាយកម្លាំងពិសេស “កងទ័ពឆ្មាំជាតិ” ដើម្បីទប់ទល់នឹងចលនាបាតុកម្មក្នុងទីក្រុង Los Angeles
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ហាឱ្យមានការដាក់ពង្រាយក្រុម “កងទ័ពឆ្មាំជាតិ” (National Guard) ចំនួន ៣០០នាក់ នៅក្នុងនៅទីក្រុង Los Angeles ដើម្បីទប់ទល់នឹងចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ ការបន្ថែមកងកម្លាំងពិសេសនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីចលនាបាតុកម្មកាន់មានលក្ខណៈខ្លាំងឡើងៗ ខណៈដែលប៉ូលិសជាច្រើនពាន់នាក់នៅក្នុងតំបន់កើតហេតុហាក់មិនអាចគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពនោះទេ។

Comments
Post a Comment